Tuesday, March 21, 2017

ព្រះបរមរាជវាំងចតុមុខ​មង្គល



ការកសាងព្រះបរមរាជវាំង

ការកសាងលើកទី១​​        នៅឆ្នាំ​១៤៣៤ (រាជ្ជកាលព្រះបាទ ពញា យ៉ាត)
​ស្ថាបត្យករៈ​​                    ដឹកនាំដោយ​  សមេ្តចចៅពញាកែ​​ និង​ឧកញ៉ា                                           ហោរា ធិបតីខៀវ
ការកសាងលើកទី២​    ​​​​​   នៅឆ្នាំ​១៨៦៦(រាជ្ជកាល ព្រះបាទនរោត្តម)
ស្ថាបត្យករៈ​​                   ឧកញ៉ាទេពនិម្មិត​ ម៉ក់
 ​         ​​​                         ឧកញ៉ាទេពនិម្មិត ខៀវ​​ (រាជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស)                  
កំពែង             ព័ទ្ធជុំវិញប្រវែង ១៧៧២ម (១៦៥៤.៨៦ម តាមGoogle Earth )
                         ខាងកើតប្រវែង   ៤៨៤ម (៤២៥ម តាមGoogle Earth )
                         ខាងលិចប្រវែង    ៤៣៥ម(៤២៤.៥២ម តាមGoogle Earth )
                         ខាងជើងប្រវែង    ៤២១ម(៣៨៥ម តាមGoogle Earth )
                         ខាងត្បូងប្រវែង    ៤៣២ម(៤១៣.៧៤ម តាមGoogle Earth )
                         ក្រឡាផ្ទៃ                (១៧១,៥២៦.១៥​ម៉ែត្រការរ៉េ =១៧.១៥ហិចតា តាមGoogle Earth )

កាលប្រវត្តិ
ប្រវត្តិ​សា​ស្រ្ត​នៃ​ប្រទេស​កម្ពុជា​ត្រូវបានគេ ចែកចេញជាសម័យកាលដូចតទៅគឺសម័យមុនអង្គរ​ សម័យ​អង្គរ​និង​សម័យ​ក្រោយ​អង្គរ​។
ព្រះបរមរាជវាំងចតុមុខគឺជាព្រះបរមរាជវាំងសម័យក្រោយអង្គរដែលបានកសាងចាប់តាំងពីសម័យសតវត្សទី១៥មក។ការសាងសង់ព្រះបរមរាជវាំង​ត្រូវ​បានគេធ្វើឡើងចំនួនពីរដង​គឺលើក​ទី១​ នៅ​ក្នុង​ឆ្នាំ១៤៣៤ ស្ថិត​ក្នុងរជ្ជកាល​ព្រះបាទសម្តេច ពញា យ៉ាត (១៣៩៣-១៤៦៣​)ក្រោមការដឹកនាំ ដោយ សមេ្តចចៅពញាកែ​​​​ និង​ឧកញ៉ាហោរា ធិបតីខៀវ​​ និង​លើក​ទី​ពីរ​ក្នុង​ឆ្នាំ ១៨៦៦ ក្រោម​រជ្ជកាល​នៃ​ព្រះបាទសម្តេច ​នរោត្តម (១៨៦០-១៩០៤​) ។នៅឆ្នាំ១៤៣២​ សម្តេច ពញា យ៉ា​ត​ បាន​ផ្លាស់រាជធានី​ពី​អង្គរ​ទៅ​ទួល​បា​សាន​បន្ទាប់​មក​ទៅ​​ចតុមុខ​ដែល​ជា​កន្លែង​ចំណុច​ប្រសព្វ​នៃ​ទន្លេ​ទាំង៤បាន​ជួបគ្នាគឺទន្លេមេគង្គ​លើ​ទន្លេមេគង្គ​ក្រោមទន្លេ​បាសាក់​និង​ទន្លេសាប​។បន្ទាប់ពីសាងសង់ព្រះរាជវាសម្ដេចពញាយ៉ាត បានប្រទានព្រះនាមដល់ព្រះនគរថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជ សីមា មហានគរ ឬ ហៅកាត់ថា ក្រុងចតុមុខមង្គល ។
ក្រោយមកព្រះបរមរាជវាំងបានផ្លាស់ពីចតុមុខទៅលង្វែកពីលង្វែកទៅឧដុង្គហើយជាចុងក្រោយនៅឆ្នាំ១៨៦៦ព្រះបាទនរោត្តមបានផ្លាស់រាជធានីពីឧដុង្គមកចតុមុខវិញហើយបានកសាងព្រះបរមរាជវាំងនៅត្រង់ចតុមុខនេះរហូតមកដល់សព្វថ្ងៃនេះ​​។
សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំងត្រួវបានគេសាងសង់ទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិត​ ម៉ក់ ជាស្ថាបនាករខ្មែរដ៏ឆ្នើម។រាល់សំណង់ទាំងឡាយដែលបានសាងសង់ក្នុងឆ្នាំ១៨៦៦ធ្វើពីឈើរហូតដល់ឆ្នាំ១៩១៣ទើបរុះរើសាងសង់ជាស៊ីម៉ង់ត៍វិញដោយរក្សារចនាក្បូរក្បាច់ដដែលដោយសម្តេចព្រះស៊ីសុវត្ថិ (១៩០៤-១៩២៧)។
ព្រះបរមរាជវាំងចុងក្រោយនេះមានទំហំប្រមាណ៤៣៥ម៉ែត​x​៤២១ម៉ែតចែកចេញជាច្រើនធ្លានិង​សួនច្បារហ៊ុមព័ទ្ធដោយកំផែងថ្មយ៉ាងរឹងមាំខ្ពស់ដែលលំអដោយសន្លឹកសីមា​​។រាល់សំណង់ប្រាសាទនៅក្នុង
ព្រះបរមរាជវាំងត្រូវបានគេលាបលំអដោយពណ៌លឿងតំណាងព្រះពុទ្ធសាសនានិងពណ៌សតំណាងអោយព្រហ្មមញ្ញសាសនា និងមានកំផែងព័ទ្ធជុំវិញមានទ្វារចំនួន៥ហើយទ្វារនិមួយៗត្រូវគេសង់មិនឲ្យចាក់ចំគ្នា
ឡើយ។

សំណង់និងមុខងារ
ព្រះបរមរាជវាំងមានសំណង់ស្ថាបត្យកម្មជាច្រើនដែលមានមុខងារដូចតទៅនេះ
១.ព្រះទីនាំងទេវាវិនិច្ឆ័យ
ប្រាសាទទេវាវិនិច្ឆ័យស្ថិតចំកណ្តាលនៃផ្ទៃខាងមុខក្នុងបរិវេនព្រះបរមរាជវាំង។ប្រាសាទនេះមានកំពូលស្រួចនៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្មមុខ៤ ដែល​បែរ​ព្រះ
ភក្ត្រ​ទៅរកទិសទាំង៤។ទំហំប្រាសាទបណ្តោយ៦០ម៉ែតទទឹង៣០ម៉ែត និងមានកំពូលស្រួចកំពស់៥៩ម៉ែត។ប្រាសាទនេះសាងសង់ជា
បេតុងក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ - ១៩១៧ ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។
ប្រាសាទទេវាវិនិច្ឆ័យជាព្រះទីនាំង សម្រាប់ធ្វើ៖
-ពិធីរាជាភិសេកព្រះមហាក្សត្រឡើងគ្រោងរាជ្យ។
-ព្រះរាជពិធីបុណ្យទ្វារទសមាស។
-ព្រះរាជសវនាការថ្វាយសារតាំង។
-ពិធីសច្ចាប្រណិធាន។
-ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។
-ពិធីបុណ្យប្រពៃណីទំនៀមទំលាប់និងសាសនា។
ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា៖
-ព្រះទីនាំងព្រះស្វេតឆត្រ
-ហោរាជបណ្ឌិត
៣-ហោព្រះអដ្ឋិ
-ព្រះទីនាំងទក្សិណ
-ព្រះទីនាំងបុស្បុក
-ព្រះទីនាំងមហាមន្ទីរ
-ព្រះទីនាំងនារីរ័ត្នសោភា
-ព្រះទីនាំងចក្រពត្តិ
-ព្រះទីនាំងព្រះស្ងោយ

-ព្រះទីនាំងព្រះស្វេតឆត្រ ស្ថិតនៅចំកណ្តាលនៃប្រាសាទទេវាវិនិច្ឆ័យ
 ដែលមានឆត្ររួតចំនួន៩ជាន់ហើយក្រោមព្រះស្វេតឆត្រមានព្រះរាជបល្ល័ងរបស់ព្រះមហាក្សត្រដែលមាន៥ថ្នាក់ដែលតំណាងឲ្យទ្វីបទាំង៥និងមហាសមុទ្រទាំង៥​ ហើយក៍តំណាងឲ្យភ្នំព្រះមេរុផងដែរដែលស្ថិតនៅចំកណ្តាលទ្វីបទាំង៥ដែលជាលំនៅដ្ឋានរបស់អទិទេពទាំងពួង។ព្រះរាជបល្ល័ង
នេះក៍មានតុបតែងលំអដោយសត្វគ្រុឌ​និងមានអភិរម្យ​ចំនួន៤នៅគ្រប់ជ្រុងទាំង៤ដែលតំណាងអោយទិសសំខាន់ៗទាំង៤។
ក្នុងពិធីអភិសេកឡើងគ្រងរាជ្យ  ព្រះមហាក្សត្រគង់ប្រថាប់លើបល្ល័ងបានតែមួយដងគត់​ ក្នុងមួយឆាកជីវិតរបស់ព្រះអង្គ​ ទាំងព្រះរាជអគ្គមហេសី​ ទាំងព្រះមហាក្សត្រ ។ ពេលដែលព្រះមហាក្សត្រគង់លើបល្ល័ងនេះ ព្រះអង្គគឺជាស្តេចអទិទេពតំណាងអោយមនុស្សនៅលើផែនដី​ជាស្តេចចក្រវាឡដែលគ្រប់គ្រងអំណាចនៅលើផែនដីទាំងមូល គឺអំណាចចក្រវាឡ។

-ហោរាជបណ្ឌិតគឺស្ថិតនៅខាងត្បូងព្រះទីនាំង
ស្វេតឆត្រ ត្រូវបានគេប្រើប្រាស់ជាកន្លែងដែលព្រះមហាក្សត្រធ្វើពិធី  បួងសួងផ្សេងៗនិងជាកន្លែងសំរាប់ហោរាធ្វើការទស្សទាយថ្វាយព្រះមហាក្សត្រអំពីសភាពការប្រទេសជាតិនិងជាកន្លែងសម្រាប់គុនគូរធ្វើប្រតិទិនប្រចាំឆ្នាំ។

-ហោព្រះអដ្ឋិគឺស្ថិតនៅខាងជើងព្រះទីនាំង
ព្រះស្វេតឆត្រ ប្រើប្រាស់សំរាប់ តម្កល់ព្រះពុទ្ធបដិមានិងព្រះអដ្ឋិធាតុរបស់ព្រះមហាក្សត្រជំនាន់មុនៗព្រមទាំងញាតិវង្សានុវង្សដែលបានចែកឋានទៅ។

-ព្រះទីនាំងទក្សិណ
 គឺស្ថិតនៅខាងក្រោយព្រះរាជបល្ល័ងដែលជាកន្លែង
ព្រះមហាក្សត្រនិង ព្រះមហាក្សត្រីយានីជួបសវនការជាមួយប្រមុខរដ្ឋពីប្រទេសនានានិងក្រុមប្រឹក្សារាជបល្ល័ង។

-ព្រះទីនាំងបុស្បុក
ស្ថិតនៅខាងក្រោយព្រះទីនាំងទក្សិណ គឺជាព្រះពន្លាជ័យរបស់ព្រះ
មហាក្សត្រីយានីដែលមានរាងជាសំពៅទ្រដោយសត្វនាគដែលអណ្តែតលើមហាសាគរ។
ព្រះបុស្បុកនេះសំរាប់ព្រះមហាក្សត្រីយានីគង់ប្រថាប់ក្នុងពិធី​រាជាពិសេកឡើងគ្រងរាជ្យ។

-ព្រះទីនាំងមហាមន្ទីរ
គឺស្ថិតនៅខាងក្រោយព្រះបុស្បុកព្រះមហាក្សត្រីយានីជាកន្លែង សម្រាប់ប្រារព្វពិធីផ្សេងៗដូចជាពិធីបង្វិលពពិលសប្រាប់បួងសួងសុំពរជ័យសិរីមង្គលដល់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានីក្នុពិធីអភិសេក។ជាពិសេសព្រះទីនាំងនេះសម្រាប់តម្កល់ព្រះបរមសពរយៈពេល៣ខែមុនពេលធ្វើពិធីបូជា។នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ព្រះមហាវីរក្សត្រនរោត្តមសីហនុយាងចូលទីវង្គតហើយនៅថ្ងៃ២៨វិច្ឆិកា នៃឆ្នាំ២០១២ព្រះមហាវីរក្សត្រនរោត្តមសីហនុត្រូវបានប្រសិទ្ធិនាមជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះ
ករុណាព្រះបាទសម្ដេចនរោត្តមសីហមុនី​ជាមួយគោរមងារ ព្រះករុណា ព្រះនរោត្តម                   សីហនុ ជា ព្រះបរមរតនកោដ្ឋ។
ព្រះបរមសពព្រះបរមរតនកោដ្ឋ ត្រូវបានតម្កល់នៅព្រះទីនាំងមហាមន្ទីរនេះអស់រយៈពេល៣ខែទើបយាងព្រះបរមសពទៅតម្កល់នៅព្រះមេរុចំនួន៣ថ្ងៃទើបបូជាព្រះ
សពនៅថ្ងៃ៥កុម្ភៈ ២០១៣។

-ព្រះទីនាំងនារីរ័ត្នសោភា
​​ គឺជាក្រឡាបន្ទំរបស់ព្រះមហាក្សត្រីយានីប្រើប្រាស់ក្នុងពិធីអភិសេកឡើងគ្រងរាជ្យដែលស្ថិតនៅខាងជើងព្រះទីនាំងមហាមន្ទីរ។

-ព្រះទីនាំងចក្រពត្តិ
គឺជាក្រឡាបន្ទំរបស់ព្រះមហាក្សត្រប្រើប្រាស់ក្នុងពិធីអភិសេកឡើងគ្រងរាជ្យដែលស្ថិតនៅខាងត្បូងព្រះទីនាំងមហាមន្ទីរ។តាមទំនៀមទំលាប់ប្រពៃណីក្នុពេលគ្រងរាជ្យបន្ទាប់ពីហែរប្រទក្សិណជុំវិញព្រះបរមរាជវាំងហើយព្រះរាជអគ្គមហេសី​ត្រូវយាងគង់​នៅព្រះទីនាំងនារីរ័ត្នសោភាហើយព្រះមហាក្សត្រត្រូវយាងគង់នៅព្រះទីនាងចក្រពត្តិ​ គឺគង់នៅក្រឡាបន្ទុំផ្សេងគា្នចំនួន៧ថ្ងៃដើម្បីតំណាងឲ្យភាពបរិសុទ្ធទើបព្រះមហាក្សត្រីយ៍និងព្រះមហាក្សត្រ​យាងទៅគង់នៅប្រាសាទខេមរិន្ទវិញ។

-ព្រះទីនាំងព្រះស្ងោយ
ស្ថិតនៅខាងក្រោយព្រះទីនាំងមហាមន្ទីរប្រើប្រាស់សំរាប់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានីសោយព្រះក្រយាក្នុងពិធីគ្រងរាជ្យ។នៅចំពីមុខព្រះបុស្បុកមានរូបបដិមារបស់អតីតព្រះមហាក្សត្រចំនួន៧ចាប់ពីឆ្វេងទៅស្តាំគឺ៖

១-​​ ព្រះបាទ អង្គ ឌួង
២- ព្រះបាទនរោត្តម​ ( ព្រះសុវណ្ណកោដ្ឋ)
៣- ព្រះបាទស៊ីសុវតិ្ថ (ព្រះបរមរាជានុកោដ្ឋ)
៤- ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (ព្រះបរមខត្តិយកោដ្ឋ)
៥- ព្រះបាទ នរោត្តម សុរាម្រិត (ព្រះមហាកញ្ចនកោដ្ឋ)
៦- ព្រះបាទ ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរតន៍សេរីវឌ្ឍនា
៧- ព្រះបាទ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ)

មានរូបបដិមាប្រថាប់លើបល្ល័ងនៅខាងស្តាំព្រះស្វេតឆត្រ គឺព្រះបាទស៊ីសុវតិ្ថ​និងរូបបដិមាឈរនៅខាងឆ្វេងព្រះស្វេតឆត្រ គឺព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។
 នៅផ្នែកខាងត្បូងមាន គងជ័យសំរែករាជសីហ៍ភ្លុកដំរីសលំអដោយ ភ្លុក ដំរី ចំនួនពីរត្រូវបានប្រើជាសំលេងសញ្ញាសម្រាប់ធ្វើគារវកិច្ចគោរពដល់ព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានីយាងមកកាន់ព្រះរាជបល្ល័ង នៅក្នុង រាជពិធី ឡើ់ងគ្រងរាជ្យសម្បត្តិ ។ឯផ្នែកខាងមុខមានស្គរធំមួយ និង ស្គរសុំទឹកភ្លៀង បុរាណ ចំនួនពីរ ធ្វើពី លង្ហិន ដែលជា វត្ថុបុរាណ ពី សម័យ អង្គរ។ នៅលើ ពិដាន មាន ផ្ទាំងគំនូរ ពណ៌នាអំពី រឿងរាមកេរ្តិ៍។

២-ព្រះមហាប្រសាទខេមរិន្ទ
ស្ថិតនៅខាងលិចឈាងខាងជើងប្រសាទទេវាវិនិច្ច័យ កសាងក្នុងឆ្នាំ​១៩២៧-
១៩៣០ ដោយឧកញ៉ាទេពនិម្មិត ខៀវ​ ក្នុងរាជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស។ ប្រាសាទនេះជាព្រះរាជដំណាក់អចិន្រ្តៃយ៍សំរាប់ព្រះមហាក្សត្រគង់ប្រថាប់ ហើយក៏ជាទីកន្លែងត្រៀមទុកសម្រាប់
ការស្នាក់អាស្រ័យរបស់បណ្តាប្រមុខរដ្ឋបរទេសដែលមកទស្សកិច្ចនៅព្រះរាជណាចក្រកម្ពុជា។
៣-ហោព្រះខ័ន​ ឬហោសំរឹទ្ធិភិមាន​
ស្ថិតនៅខាងត្បូងប្រាសាទទេវាវិនិច្ច័យ​​ កសាងឆ្នាំ១៩១៥​-១៩១៧ជាកន្លែងសម្រាប់តម្កល់គ្រឿងបញ្ចកកុធភណ្ឌ​និងបញ្ចក្សេត្រដែលជាវត្ថុទិព្វរបស់ព្រះមហាក្សត្របានរក្សាទុកនៅក្នុងហោព្រះខ័ននេះ។គ្រឿងបញ្ចកកុធភណ្ឌ​មាន៖​
១-ព្រះខ័ន​
២-មកុដ​
៣-ព្រះសុព័ណ៌បាទុកា
៤-ព្រះលំពែងជ័យ
៥-ព្រះវាលវីជនី
 រីឯគ្រឿងបញ្ចក្សេត្រវិញមាន៖
១-ព្រះសិវៈ
២-ព្រះវិស្ណុ
៣-ព្រះចន្ទី(ប្រពន្ធព្រះសិវៈ)
៤-ព្រះភគនេស​
៥-ព្រះកច្ចាយន៍(មានព្រះកេសជាប់នឹងខ្លួន​ ពោះកំប៉ោង ដៃខ្លីជើងខ្លី)។
នៅក្នុងហោព្រះខ័ននេះត្រូវបានក្រុមបារគូរៀបចំអសនៈ ថ្វាយទេវរូបខាងព្រហ្មញ្ញ
សាសនា ព្រះសិវៈ ព្រះវិស្ណុ ប្រះច័ន្ទ ព្រះភគនេស​ និងព្រះកច្ចាយន៍​
ដើម្បីតម្កល់ទុកនូវវត្ថុទិព្វទាំងអស់នោះ។
៤-ហោសំរាន្តភិរម្យ
ស្ថិតនៅខាងជើងប្រសាទទេវាវិនិច្ច័យកសាងឆ្នាំ១៩១៥-១៩១៧ជាកន្លែងសម្រាប់រក្សាទុកឧប្បករណ៏តន្រីយ៍បុរាណនិងប្រពៃណីខ្មែរ ព្រមទាំងគ្រឿងប្រដាប់ប្រដាសម្រាប់ព្រះរាជពិធីដង្ហែក្បួនផ្សេងៗ។​ នៅជាន់ខាងលើ គឺជាបន្ទប់សំរួលព្រះកាយព្រះមហាក្សត្យ​ មុនពេលព្រះអង្គយាងឡើងគង់លើគុជេន្រ្ទ។បច្ចុប្បន្ននេះជាន់ខាងលើត្រូវប្រើប្រាស់ជាសារមន្ទីរព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម​ សីហមុនី សម្រាប់តាំងបង្ហាញនូវវត្ថុអនុស្សាវរីយ៍ពីបណ្តាប្រទេសនានាថ្វាយដល់ព្រះមហាក្សត្រ ព្រះបាទ​ នរោត្តម​ សីហមុនី។

៥-ប្រាសាទសហមេត្រី
ស្ថិតនៅខាងជើងហោសំរាន្តភិរម្យក្បែរកំផែងព្រះបរមរាជវាំងកសាងឆ្នាំ១៩៥០​ជាព្រះរាជដំណាក់ថ្មីរបស់ព្រះមហាក្សត្រីយានីស៊ីសុវត្ថិកុសុមៈនារីរតន៍។ព្រះអង្គគង់ប្រថាប់នៅទីនេះ ដើម្បីសាងឧបោសថសីល ក្រោយពេលដែលព្រះស្វាមី​​ ព្រះបាទនរោត្តមសុរាម្រិតចូលទីវង្គត់នៅឆ្នាំ១៩៦០។ព្រះអង្គគង់ប្រថាប់នៅទីនេះរហូតដល់ឆ្នាំ១៩៧៣បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ដោយសេនាប្រមុខ លន់ ណុល​ ទើបព្រះមហាក្សត្រីយានី​ យាងចេញទៅគង់នៅប្រទេសចិន។ ប្រាសាទនេះទុកចោលមិនប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកដល់ឆ្នាំ ១៩៩១‌​-១៩៩៣​ ត្រូវបានប្រើប្រាស់ជាកន្លែងលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា។បន្ទាប់មកត្រូវបានជួសជុលឡើងវិញដើម្បីប្រើប្រាស់ជានិវេសនដ្ឋានសម្រាប់ការស្នាក់នៅរបស់មន្រ្តីជាន់ខ្ពស់របស់ប្រមុខរដ្ឋបណ្តាប្រទេសនានាដែលជាភ្ញៀវរបស់ព្រះមហាក្សត្រ។

៦-ព្រះទីនាំងប្រាសាទភោជនីយ
ស្ថិតនៅខាងត្បូងឈាងខាងកើត ប្រាសាទទេវាវិនិច្ច័យ​​កសាងឆ្នាំ ១៩១២ ជាកន្លែងសំរាប់ពិធីលៀងសាយភោជន៍ក្នុងពិធីសំងាន់ៗដូចជាពិធីចំរើនព្រះជន្មព្រះមហាក្សត្រ​ ពិធីទទួលស្វាគមន៍បណ្តាឯកអគ្គរដ្ឋទូតនានា សម្រាប់សំដែងសិល្បៈរបាំ និង​បង្ហាញផ្ទាំងទស្សនីយភាព ភាពយន្ត​ជូនភ្ញៀវកិត្តយសជាន់ខ្ពស់ ហើយប្រើប្រាស់ជាកន្លែងសំរាប់ ប្រជាសវនាការរបស់ព្រះមហាក្សត្រ ព្រមទាំងជាកន្លែងសំរាប់ហាត់របាំអប្សារាផងដែរ។

៧-ប្រាសាទណាប៉ូឡេអ៊ុងទី៣
ស្ថិតនៅខាងក្រោយប្រាសាទភោជនីយ ជាព្រះរាជដំណាក់របស់ ព្រះអធិរាជនី អឺហ្ស៊េនីក្នុងពេលយាងទៅសម្ភោធព្រែកជីក ស៊ុយអេហ្ស៊​ នៅឆ្នាំ១៨៦៩។​ ជាសំណង់ទី១ ពីបេតុង និងដែក កសាងនៅ អីស្មាលីយ៉ា បន្ទាប់មក ព្រះចៅអធិរាជ ណាប៉ូឡេអុង​ទី៣ បានឲ្យគេរុះរើពីទីនោះមកថ្វាយចំពោះព្រះបាទនរោត្តម ហើយប្រាសាទនេះត្រូវបានរៀបចំដំឡើងសាងសង់វិញតាមគំរូដើមទាំងស្រុងក្នុងឆ្នាំ១៨៧៦។ ប្រាសាទនេះត្រូវបានគេប្រើប្រាស់ជាសារមន្ទីរសម្រាប់ដាក់តាំងផ្ទាំងគំនូរ​និងវត្ថុសិល្បៈនិងព្រះឆាយាល័ក្ខណ៍អតីតព្រះមហាក្សត្រខ្មែរ   និង របស់របរមានតម្លៃដ៏ទៃទៀត។បច្ចុប្បន្ននេះប្រាសាទនេះត្រូវបានកំពុងជួសជុលឡើងវិញ   ដោយមិនដឹងថាតើត្រូវប្រើរយៈពេលប៉ុណ្ណានោះ
ទេ។

៨-ព្រះទីនាំងប្រាសាទច័ន្ទឆាយា​
ស្តិតនៅជាប់កំផែងខាងមុខឈាងខាងជើងនៃព្រះបរមរាជវាំង
កសាងនៅឆ្នាំ១៩១៣​ ក្នុងរាជកាលព្រះបាទ ស៊ីសុវត្ថិ ។សំណង់ស្ថាប្យកម្មមានរាងខ្ពស់ស្រឡះគ្មាន
ជញ្ញាំងដើម្បីឲ្យព្រះច័ន្ទចាំងរស្មីចូលខាងក្នុង។ផ្នែកខាងលើនៃប្រាសាទនេះ គ្មានបន្ទប់ទេ គឺជាទីធ្លាទូលាយសំរាប់ហាត់រាំក្បាច់របាំសំដែងផ្ទាំងទស្សនីយភាព  និងព្រះរាជពិធីលាងសាយភោជន៍ជូនភ្ញៀវកិត្កិយសជាន់ខ្ពស់ជាពិសេសសម្រាប់ប្រមុខរដ្ឌពីបណ្តាប្រទេសនានា។ជាពិសេសសំរាប់ព្រះមហាក្សត្រនិងប្រមុខរដ្ឌនាបណ្តាប្រទេសនានាធ្វើសន្ទរកថាក្នុងពិធីបុណ្យជាតិនិងពិធីបុណ្យផ្សេងៗ។
៩-ព្រះវិហារសួរគ៌ ស្ថិតនៅខាងជើងនៃប្រាសាទខេមរិន្ទកសាងនៅឆ្នាំ១៩៣០ដោយព្រះបាទស៊ីសុវត្ថិ៍ មុនីវង្សដើម្បីគោរពបូជាព្រះពុទ្ធសានា។នាពេលបច្ចុប្បន្នព្រះមហាក្សត្រប្រើប្របាស់សម្រាប់ធ្វើពិធីបុណ្យផ្សេងៗជាពិសេសសម្រាប់ប្រារព្វព្រះរាជពិធីឧបោសថសីលជារៀងរាល់ថ្ងៃសីល។

១០- ព្រះរាជដំណាក់ច័ន្ទ
ឬ ព្រះរាជការិយាល័យ
ស្ថិតនៅខាងក្រោយប្រសាទណាប៉ូឡេអ៊ុងទី៣​ កសាងឆ្នាំ ១៩១៥​ -១៩១៧​ក្នុងរាជ្ជកាលព្រះបាទនរោត្តម សុរាម្រិត ប្រាសាទនេះចែកចេញជាពីរជាន់គឺជាន់ខាងក្រោមជាសារមន្ទីរព្រះមហាក្សត្រសំរាប់តាំងគ្រឿងអលង្កាប្រដាប់ប្រដាលំអកាយរបស់ក្រុមរបាំព្រះរាជទ្រព្យមានព្រះពស្ត្រ​និងវត្ថុអនុស្សាវរីយ៍ការទូតដ៏ទៃទៀត។រីឯជាន់លើជាការិយាល័យរបស់មន្ត្រីព្រះបរមរាជវាំងនិងជាព្រះរាជការិយាល័យរបស់ព្រះបាទនរោត្តមសីហនុ។នៅឆ្នាំ១៩៩១‌​-១៩៩៣​ជាន់ខាងលើនែប្រាសាទនេះត្រូវបានគេប្រើប្រាស់ជាកន្លែងប្រជុំនៃឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា។បច្ចុប្បន្ននេះប្រាសាទនេះត្រូវបានគេប្រើប្រាស់ជាមន្ទីរការិយាល័យនៃក្រសួងព្រះបរមរាជវាំង។

១១- ដំណាក់ជំពូ
អគារនេះស្ថិតនៅទិសពាយព្យនៃមហាប្រសាទខេមរិន្ទត្រូវបានគេប្រើប្រាស់ជាព្រះរាជខុទ្ទខាល័យរបស់ព្រះមហាក្សត្រ។

១២-ដំណាក់ព្រះគន្ធបុប្ផា
ស្ថិតនៅខាងលិចនៃព្រះបរមរាជវាំង។ព្រះរាជដំណាក់នេះត្រូវបានសាងសង់តាមរចនាបទលោកខាងលិចហើយត្រូវបានសម្ភោធនៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ១៩៥៦ ។
ព្រះបាទនរោត្តមសីហនុ ព្រះអង្គសាងសង់ព្រះរាជដំណាក់នេះឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះរាជបុត្រីរបស់ព្រះអង្គព្រះនាមគន្ធបុប្ផាដែលបានសុគត់ដោយជម្ងឺគ្រុនក្តៅក្នុងព្រះជន្មនាយុ៤ព្រះវស្សា។
ព្រះរាជដំណាក់នេះប្រើប្រាស់សម្រាប់ទទួលភ្ញៀវ  បរទេសសំខាន់ៗអោយស្នាក់នៅ។ភ្ញៀវសំខាន់ៗរួមមាន លោកនាយករដ្ធមន្រ្តី ជូ អេងឡាយ និង លោកសេនាប្រមុខ ជិន យិ នៃសាធារណៈរដ្ធប្រជាមានិតចិន។
១២-វត្តព្រះកែវមរកត

រៀបរាងដោយៈ លោក ឯក ច័ន្ទដារ៉ារិទ្ធ
មគ្គុទ្ទេសក៍ក្រសួងព្រះបរមរាជវាំង

No comments:

Post a Comment